.png&w=3840&q=75)
កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា"
កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឧបត្ថម្ភថវិកាដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង ជំរុញការចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងដំណើរការធុរកិច្ចឌីជីថល។
វគ្គបណ្តុះបណ្តាល "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ ។
ចំណេះដឹង និង អត្ថប្រយោជន៍់ចំនួន ៥ រួមមាន៖
- ទទួលបានការបណ្តុះបណ្តាលអំពីជំនាញអាជីវកម្មឌីជីថលដោយឥតគិតថ្លៃ
- ទទួលបានបទពិសោធន៍សិក្សាបែបថ្មីក្នុងថ្នាក់រៀន អនឡាញ និង សម្បូរបែប
- ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា
- ឱកាសតភ្ជាប់បណ្តាញទំនាក់ទំនងជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ដៃគូរបស់យើង
- ទទួលបានការគាំទ្រនាពេលអនាគតពីភ្នាក់ងារពាក់ព័ន្ធ និង ដៃគូរបស់យើង
សិក្ខាកាមដែលមានអាទិភាពអាចចូលរួមនៅក្នុងវគ្គ បណ្តុះបណ្តាលនេះបានគឺជា
- ជាម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងសហគ្រាសដែលកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួននៅកម្ពុជា
- កំពុងធ្វើការក្នុងផ្នែកទីផ្សារឌីជីថល ឬវិស័យប្រហាក់ប្រហែលចាប់ ១ឆ្នាំឡើងទៅ
- មានការបេ្តជ្ញាខ្ពស់ និង ពេលវេលាគ្រប់គ្រាន់អាចចូលរួមវគ្គបណ្ដុះបណ្ដាលយ៉ាងសកម្ម និង ទាំងស្រុងក្នុងរយៈពេល ៧ សប្ដាហ៍
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសជាមូលដ្ឋាន
- សិក្ខាកាមជានារីនឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួម។
ព័ត៌មានលម្អិត:
សូមបំពេញបែបបទចុះឈ្មោះឱ្យបានមុនថ្ងៃឈប់ទទួលពាក្យត្រឹម ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៤ ម៉ោង ៥ រសៀល
លទ្ធផលនឹងប្រកាសផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២៤
ចុចទីនេះដើម្បីចូលទៅកាន់តំណចុះឈ្មោះ
.png)
